ក្រុមចោរលួចយ៉ាងសកម្ម អស់ល័ក្ខ ត្រូវបាន អធិការរដ្ឋាននគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនបានចំនួន ៣ នាក់
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន តាកែវ សន្តិភាព (www.takeosantepheap.com) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។​ សូមអរគុណ...!
អង្គភាពសារព័ត៌មាន តាកែវ សន្តិភាព សូមគោរពជូនពរ ដល់បងប្អូនទាំងអស់ជួបតែពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពល កុំបីឃ្លាងឃ្លាតឡើយ

ក្រុមចោរលួចយ៉ាងសកម្ម អស់ល័ក្ខ ត្រូវបាន អធិការរដ្ឋាននគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនបានចំនួន ៣ នាក់

👉 ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន​ លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោក​ ម៉ៅ​ ស៉ីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ

---------------------------

👮 អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ៖​ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥​ វេលាម៉ោង២៣និង៣០នាទី នៅចំណុចក្នុងផ្ទះសំណាក់យីហោ រស្មីពេជ្រ ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច (លួចម៉ូតូ) កើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់៖​  

១.ឈ្មោះ យ៉េប ណាវី ហៅដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (មុខសញ្ញាលួចសកម្មនៅខេត្តកណ្តាល)

 ២.ឈ្មោះ ចេវ ម៉េងស៊ីង ហៅវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជំនីកខាងត្បូង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ​  

៣.ឈ្មោះ គឹម រចនា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល

ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាស៊ីស៊ូគី​ និច ពណ៌លឿង លាយ ស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CM-5567 មកចូលដេកផ្ទះសំណាក់យីហោ រស្មីពេជ្រ រួចធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AF.7366 របស់ម្ចាស់ឈ្មោះ ពុធ តុលា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិបពល ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ ខណៈពេល ដែលម្ចាស់ទុកម៉ូតូនៅមុខបន្ទប់ ហើយចូលដេកក្នុងបន្ទប់ផ្ទះសំណាក់។ ពេលកំពង់ធ្វើសកម្មភាព ម្ចាស់ផ្ទះសំណាក់ក៏មកទាន់ ហើយក្រុមជនសង្ស័យក៏បានចូលទៅក្នុងបន្ទប់ដែលជួលដេកវិញ បន្ទាប់មកម្ចាស់ផ្ទះ សំណាក់ក៏បានចាក់សោរទុកនិងរាយការណ៍មកសមត្ថកិច្ច។

​   ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញារង កម្លាំងយើងបានប្រគល់ម៉ូតូអោយទៅម្ចាស់ដើមវិញ៕

​   ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តា​ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ ☎️097 7780068🚔 សូមអរគុណ

​   









Previous Post Next Post