ឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តក្រចេះ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រីជាប្រធាន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានក្រុង ស្រុក និងឯកឧត្តម លោកជំទាវ លោកលោកស្រីជាប្រធាន អនុប្រធានគណបក្សខេត្ត ក្រុង ស្រុក ព្រមទាំងគណបក្សឃុំសង្កាត់ទូទាំងខេត្តក្រចេះប្រមាណ៣៥០នាក់ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅមន្ទីបក្សខេត្តក្រចេះ៕
ឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី
ដោយញឹម រ៉ា
-
Tags:
ព័ត៌មានជាតិ













