ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកអំណោយរបស់អ្នកឧកញ៉ា អុឹង សែ និងលោកជំទាវ អ្នកឧញ៉ា តាំង វួចឡាយ អគ្គនាយកក្រុមហ៊ុនមេរបស់ ភីធីស៊ី គ្រុប រួមនឹង VELEA Gastropub ដែលជាបុត្រសម្ពន័របស់ក្រុមហ៊ុន ភីធីស៊ី គ្រុប បានផ្តួចផ្តើមបង្កើត “មូលនិធិ VELEA ស្មារតីជាតិខ្មែររួបរួមគ្នា” ព្រមទាំងសហការី ដេីម្បីជូនដល់ជនភៀសសឹក នៅក្នុងភូមិសាស្ត្រឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្ថិតនៅក្នុងស្រុកថ្មពួក ដែលជាឃុំ ជាប់នឹងព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១.០០០គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណទៅដល់អ្នកឧកញ៉ា អុឹង សែ អគ្គនាយកក្រុមហ៊ុន PTC និងលោកជំទាវ ដែលបានសហការជាមួយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុកពួក នាំយកអំណោយ មកចែកជូនដល់បងប្អូនជនភៀសសឹក ដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិឃុំគោករមៀត និងឃុំបន្ទាយឆ្មារ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាទោះស្ថិតក្នុងកាលៈ ទេសៈ ណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ច ។ ហេីយសូមឱ្យបងប្អូនជឿជាក់ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេច លោកខិតខប្រឹងប្រែង ដេីម្បីធ្វេីយ៉ាង ឱ្យបញ្ហាព្រំដែន និងវិលទៅរកសភាពដេីមវិញ។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី និងអ្នកឧកញ៉ា អុឹង សែ ក៏បានផ្តល់ស្បៀង រួមមានគ្រឿងឧបភោគបរិភោគ អង្រឹង រួមនឹងថវិកា ជូនដល់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យផងដែរ ៕