នៅព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលស្រុកព្រៃកប្បាសបានរៀបចំពិធីប្រកាសចូលកាន់ដំណែងជាប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកព្រៃកប្បាស ពិធីនេះស្ថិតក្រោមអធិបតីភាព លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុក លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកគ្រប់រូប លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំទាំង១៣ យុវជនសសយកស្រុក យុវជនស្នាមញញឹមកម្ពុជានិងយុវជនក្មេងវត្ត ។
ដោយញឹម រ៉ា
-