ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់ កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន និងបានទទួលស្វាគមន៍ វរនាវីឯកពិសេស XU JIANGUO នាយករងសាលាបណ្ឌិត្យសភាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla ចូលជួបសម្តែងការគួរសម។ ដំណើរទស្សនកិច្ច និងជំនួបនេះ បានធ្វើឡើងនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ។ JOIN US: https://t.me/ministryofinformation
ដោយញឹម រ៉ា
-