ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអង្គភាពចំណុះក្រសួងទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាពការងារត្រៀមឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិដែលអាចលេចឡើងក្នុងស្ថានភាពមិនប្រាកដប្រជា
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន តាកែវ សន្តិភាព (www.takeosantepheap.com) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។​ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអង្គភាពចំណុះក្រសួងទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាពការងារត្រៀមឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិដែលអាចលេចឡើងក្នុងស្ថានភាពមិនប្រាកដប្រជា


ភ្នំពេញ៖
នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអង្គភាពចំណុះក្រសួងទេសចរណ៍ ក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពការងារនៅតាមអង្គភាពនីមួយៗចំណុះក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គាធិការ លោកជំទាវនាយិកាវិទ្យាស្ថាន លោក លោកស្រីប្រធាននាយកដ្ឋាន ចំនួន៣១ រូប។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អង្គភាពទាំងអស់ត្រូវដាក់ចេញផែនការ, ចាត់តាំងការអនុវត្តការងារដោយបុរេសកម្ម, សកម្ម និង អន្តរសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម្ចាស់ការ ព្រមទាំងវាយតម្លៃលទ្ធផលការងារជាប់ជាប្រចាំ សំដៅត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅតាមជំនាញរៀងៗខ្លួនចំពោះបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិដែលអាចលេចឡើងក្នុងស្ថានភាពមិនប្រាកដប្រជា ជាពិសេសផលប៉ះពាល់ដែលកើតចេញពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ ៕










Previous Post Next Post