ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមបឹក្សាខេត្តកំពត នៅសាលប្រជុំសន្និសីទបូកគោសាលាខេត្តកំពត ស្ថិតក្រោមអធិបតីភាពឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកឆក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត បានធ្វើការប្រជុំពិភាក្សា អនុម័តលើរបៀបវារៈចំនួន៤ រួមមាន៖
១. ពិនិត្យនិងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យនិងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យនិងអនុម័តលើរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត (អានសេចក្តីថ្លែងហេតុដោយ លោកនាយករដ្ឋបាលខេត្ត)
៤. សេចក្តីផ្សេងៗ ៕