មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន តាកែវ សន្តិភាព (www.takeosantepheap.com) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។​ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


ភ្នំពេញ៖
នៅថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិនិងអន្តរជាតិ និងគណៈប្រតិភូបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ឡុង ពិសិដ្ឋ តំណាងលោកជំទាវ Jyotsana Varma នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដែលបាននិងកំពុងអនុវត្តកញ្ចប់ទាំង៤ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី  (IAIP-ADB/AF) ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិកាបានមានប្រសាសន៍ថា ផ្ទៃដីដាំដំណាំកសិកម្មប្រមាណ ១៦.០០០ហិកតា របស់បងប្អូនប្រជាកសិករនៅក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ ទទួលទឹកស្រោចស្រពពីប្រព័ន្ធធារាសាស្ដ្រទំនើបកម្មនៃប្រព័ន្ធធារាសាស្ដ្រស្ទឹងជីនិត ទាំងខួបប្រាំង និងខួបវស្សា។ ម៉្យាងវិញទៀត ប្រព័ន្ធធារាសាស្ដ្រនេះ ក៏បានក្លាយទៅជាតំបន់អេកូទេសចរណ៍សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះផងដែរ​ ៕













Previous Post Next Post