ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន តាកែវ សន្តិភាព (www.takeosantepheap.com) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។​ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

 កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករងនិងជាអគ្គលេខាធិការរងនៃ គ.គ.ស. លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ដែលជាអនុប្រធាន សមាជិកនៃក្រុមការងារខាងលើ ព្រមទាំងមន្រ្តីពាក់ព័ន្ធចំនួន១៨ រូប។

កិច្ចប្រជុំខាងលើប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗមានជាអាទិ៍ ការប្រកាសសមាសភាពក្រុមការងារ ការពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពរបស់ក្រុមការងារ និងផែនការសកម្មភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៥នេះ មុនពេលក្រសួងមហាផ្ទៃរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួននៅដើមឆ្នាំ២០២៦ ខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម សួស ប្រាថ្នា បានធ្វើការគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព ឆាប់រហ័ស និងអាចឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ស្របមតាមកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានរដ្ឋបាលបានគោរពស្នើសុំគោលការណ៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ដើម្បីបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិឡើង តាមរយៈសេចក្ដីសម្រេចលេខ៥៦៥៥ សសរ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ 

សូមជម្រាបជូនដែរថា ផ្អែកតាមលទ្ធផលជាវិជ្ជមាន និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានា នៃការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមរយៈការិយាល័យប្រជាពលរដ្ឋនៅស្រុកសៀមរាប និងស្រុកបាត់ដំបង នៅអំឡុងពីឆ្នាំ២០០៥មក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតឱ្យមានយន្ដការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅគ្រប់ថ្នាក់រដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ ថ្នាក់រាជធានី ខេត្ត គឺអង្គភាពច្រកចេញចូលតែមួយ, ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺការិយាល័យច្រកចេញចូលតែមួយ និងថ្នាក់ឃុំ សង្កាត់ គឺយន្តការច្រកចេញចូលតែមួយ ៕



















Previous Post Next Post